Leaflet_A5

App My Destiny - វាសនាខ្ញុំ

App ហុងស៊ុយបែបវិទ្យាសាស្ត្រ

App My Destiny-វាសនាខ្ញុំ

ជាអេបហុងស៊ុយបែបវិទ្យាសាស្ត្រ គណនាតាមក្បួនប៉ាជឺ អាចតាមដានរាសីប្រចាំថ្ងៃ ហើយតាមរយៈក្បួន លេខសាស្ត្រក៏អាចឲ្យយើងបានដឹងពី លេខទូរស័ព្ទ លេខផ្ទះ លេខយានជំនិះ និងលេខគណនីធនាគារថាតើល្អ ឬមិនល្អ សម្រាប់ប្រើប្រាស់ និងចំណែកឯ ត្រីវិស័យ បានដាក់បញ្ចូលក្បួនត្រីវិស័យសម្រាប់វាស់ និងគណនា ទិសឆុង ទិសហេង ហើយក៏មានត្រីវិស័យតារាសាស្ត្រផងដែរ ដែលមានឥទ្ធិពល ទៅលើជោគជាតារាសីប្រចាំថ្ងៃរបស់មនុស្សជាតិ។

19 1

មុខងារសំខាន់ៗ

ព័ត៌មានបឋម

អនុញ្ញាតឲ្យបងប្អូនអ្នកប្រើប្រាស់បានដឹង ពីតួរាសីផ្ទាល់ខ្លួន ដឹងពី ប្រភេទរាសី ថាតើជាប្រភេទរាសីរឹងមាំង ខ្សោយ​ ឬជារាសីករណីពិសេស  ដឹងអំពីពណ៌សំណាង និងប្រភេទអាជីកម្មសមប្រកប តាមធាតុត្រូវការ នីមួយៗ ហើយក៏មានព័ត៌មាន សំខាន់ៗផ្សេងៗទៀតផងដែរ។

Scene-8 2

ក្បួនប៉ាជឺ

អនុញ្ញាតឲ្យបងប្អូនអ្នកប្រើប្រាស់ អាចគណនាតាមរយៈតារាងប៉ាជឺ នូវតួរាសី ទាំង៨ ដែលរួមមានរាសីខាងលើ និងរាសីខាងក្រោម ដោយគ្រាន់តែបញ្ចូល ម៉ោង ថ្ងៃ ខែ ឆ្នាំកំណើត ឲ្យបានត្រឹមត្រូវ។ នោះនឹងអាចឲ្យបងប្អូនអ្នក ប្រើប្រាស់ តាមដានពីការឡើងចុះ នៃរាសីផ្ទាល់ខ្លួនម្នាក់ៗ សម្រាប់រយៈពេល ប្រចាំ១០ឆ្នាំ ប្រចាំឆ្នាំ ប្រចាំខែ ប្រចាំថ្ងៃ និងប្រចាំម៉ោង។  

Scene-3 2

ត្រីវិស័យ

App My Destiny - វាសនាខ្ញុំ បានដាក់បញ្ចូលក្បួនដែលអាចគណនា និងវាស់ ត្រីវិស័យចំនួន ២ប្រភេទ៖ ទី១ គឺ ត្រីវិស័យសម្រាប់វាស់ និងគណនាទិសឆុង និង ទិសហេង និង ទី២ គឺ ត្រីវិស័យតារាសាស្ត្រ ដើម្បីគណនា និងបង្ហាញអំពីដំណើរគោចររបស់តារាសាស្ត្រ ដែលជះឥទ្ធិពលដល់ជោគជតារាសី របស់មនុស្សជាតិ។

Scene-2 2

លេខសាស្ត្រ

បងប្អូនអ្នកប្រើប្រាស់ អាចប្រើមុខងារនេះដើម្បីពិនិត្យមើល លេខទូរសព្ទ លេខផ្ទះ លេខយានយន្ត និង លេខគណនីធនាគារ ថាតើលេខនោះ ជាលេខនាំសំណាង ឬ មានឥទ្ធិពលអាក្រក់សម្រាប់ការប្រើប្រាស់។

Scene-7 1
Mockup-02 1

App My Destiny - វាសនាខ្ញុំ

App ហុងស៊ុយបែបវិទ្យាសាស្ត្រ តែមួយគត់របស់ប្រទេសកម្ពុជា ដែលបង្កើតឡើងដោយជនជាតិខ្មែរ ប្រកបដោយស្តង់ដារល្អបំផុត កម្រិតអន្តរជាតិ ដែលអាចដោនឡូតបានតាមរយៈ Play Store Android និង App Store iOS ។

Download App My Destiny